សំនួរញឹកញាប់





  • សំនួរ:តើពេលដែលម្តាយមានផ្ទៃពោះហើយគាត់មានការប៉ះពាល់ផ្លូវចិត្តតើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែររឺអត់?

    ចម្លើយៈ:ពេលដែលម្តាយមានផ្ទៃពោះហើយគាត់មានការប៉ះពាល់ផ្លូវចិត្តវាមិនអាចប៉ះពាល់ដល់កូននិងបញ្ញាសំរាប់កូនក្នុងផ្ទៃទេ។


  • សំនួរ:តើធ្វើយ៉ាងណាឲ្យសំរាលកូនស្រួល?
     ចម្លើយៈ:យើងត្រូវញាំចំនីអាហារឲ្យគ្រប់គ្រាន់គេងឲ្យគ្រប់គ្រាន់ដើរឲ្យបានច្រើនកុំទំរុន។ 

  • សំនួរ:តើញុំាទឹកដោះគោច្រើនមានបញ្ហាទេ?
     ចម្លើយៈ:ញុំាទឹកដោះគោច្រើនវាមិនមានបញ្ហាទេលើកលែងតែម្តាយមានជំងឺទឹកនោមផ្អែមទើបមានបញ្ហា។

  • សំនួរ:នៅពេលដែលក្មេងញុំាទឹកដោះគោតាំងពីតូចរហូតដល់ធំសុខភាពគាត់មិនមាំមូនដូចក្មេងដែលញុំាទឹកដោះម្តាយមកពីមូលហេតុអ្វី?
     ចម្លើយៈ:ដោយសារទឹកដោះគោញុំាមិនមានវិតាមីនច្រើនអាចជ្រើសរើសយកទឹកដោះគោណាដែលមានរូបមន្តដូចទឹកដោះម្តាយ។

  • សំនួរ:ញុំាអាហារច្រើនតែក្តៅកមកពីមូលហេតុអ្វី?
    ចម្លើយៈ:ព្រោះក្រពះដែលបញ្ចេញជាតិអាស៊ីតទើបបណ្តាលឲ្យក្តៅកឬអួលណែនទ្រូង។

  • សំនួរ:តើទំងន់ប៉ុន្មានគីឡូដែលសាកសមមុនពេលមានទំងន់និងពេលសំរាល?
    ចម្លើយៈ:នៅពេលមានផ្ទៃពោះត្រូវឡើងគីឡូត្រូវញុំាអាហារឲ្យគ្រប់គ្រាន់និងរៀបចំខ្លួននិងព្យាបាលជំងឺដើម្បីត្រៀមខ្លួនយកបុត្រជាទូរទៅត្រៀមរយៈពេល៣ខែ។ 

  • សំនួរ:ជាទូរទៅមិត្តភ័ក្តរបស់ខ្ញុំពេលដែលគាត់សំរាប់កូនមានការលំបាកនៅពេលដែលទឹកដោះគាត់មិនចេញមិនអាចបំបៅកូនដោយទឹកដោះដំបូង?
    ចម្លើយៈ: ព្យាយាមឲ្យគាត់ញុំា១ម៉ោងឬ២ម៉ោងក្រោយទើបមានទឹកដោះទោះបីទឹកដោះមិនចេញក៏ត្រូវឲ្យបៅដែរដើម្បីចៀសវាងការធ្លាក់ឈាម។ 

  • សំនួរ:ពេលមានផ្ទៃពោះ១ខែដល់៥ខែគេងបានធម្មតាតែពេលបាន៦ខែពិបាកគេងថប់ដង្ហើមតើមកពីមូលហេតុអ្វី?
    ចម្លើយៈ:សូមគេងផ្អៀងមកធ្វេងកុំគេងផ្ងាទើបមិនថប់ដង្ហើម។ 

  • សំនួរ:តើពេលមានផ្ទៃពោះការឆ្លុះអេកូប៉ុន្មានដងត្រឹមត្រូវ?មានផលប៉ះពាល់អត់?

    ចម្លើយៈ:យ៉ាងតិចអោយបាន៤ដង៖

    -         ក្រោយពេលបាត់រដូវ

    -         ត្រីមាសឬចុងត្រីមាស(នៅខែទី៣)ដើម្បីរកមើលជំងឺមួយចំនួននិងការលូតលាស់

    -         ខែទី៥និងទី៦ការលូតលាស់សុខភាពនិងកូនហើយសុក

    -         មុនពេលសំរាល

    អត់មានផលប៉ះពាល់ទេគេហាមក្នុងករណីការប្រើរលកដើម្បីមើលសសៃឈាម។ 


  • សំនួរ:មូលហេតុអ្វីបានជាស្រ្តីមួយចំនួនមានកូនពងនិងកូនក្រៅស្បូន?
    ចម្លើយៈ:សំរាប់កូនពងអ្នកវិទ្យាសាស្រ្តពុំទាន់រកឃើញទេគ្រាន់តែអាចបណ្តាលមកពីបរិស្ថានខាងក្រៅឬបណ្តាលមកពីរលកនៃវិទ្យុសកម្ម(អង់តែននិងស្ថាននីយ៏)និងមួយទៀតអាចបណ្តាលមកពីពូជ។ចំពោះកូនក្រៅស្បូនដោយសារមានឧបសគ្គនៅដៃស្បូនដោយសារមានជំងឺនៅដៃស្បូននិងរលាកស្បូនបន្ទាប់មករយៈពេល២ខែពងកូនអាចធំហើយដោយសារដៃស្បូនមិនមែនជាកន្លែងដែលអាចផ្ទុកបានទើបបណ្តាលឲ្យបែកពងនិងមានការហូរឈាមនៅក្នុងពោះ។ 

  • សំនួរ:ហេតុអ្វីបានជាពេលមានផ្ទៃពោះនៅ៥ខែនិង៦ខែចេះតែឈឺចងេ្កះ?
    ចម្លើយៈ:បណ្តាលមកពីកង្វះ  Calcium ទីតាំងទារកដែលនៅក្នុងស្បូនដូចនេះមានការពត់នៅឆ្អឹងចង្កេះបរិភោគអាហារមានជាតិ Calcium  គ្រប់គ្រាន់និងធ្វើលំហាត់ទៅតាមត្រីមាស 

  • សំនួរ: ពេលកំពុងមានផ្ទៃពោះតើអាចគេងជាមូយគ្នាបានដែរឬទេ? ព្រោះទឹកកាមអាចបណ្តាលឲ្យឈ្លក់ទារក?
    ចម្លើយៈមិនអាចបណ្តាលឲ្យទឹកកាមចូលទៅបង្កបញ្ហាទៅទារកទេព្រោះមាត់ស្បូនមិនបើកទេពេលមានផ្ទៃពោះ។ប៉ុន្តែចៀសវាងការរួមភេទខ្លាំងពេក។ក្រោយពេលសម្រាលអាចរួមភេទនៅពេលស្បូនត្រឡប់មកធម្មតាវិញជាទូទៅ៤៥ថ្ងៃឬចាប់មានរដូវឡើងវិញ។



SIGN INTO YOUR ACCOUNT CREATE NEW ACCOUNT

Your privacy is important to us and we will never rent or sell your information.

×
CREATE ACCOUNT ALREADY HAVE AN ACCOUNT?
 
×
FORGOT YOUR DETAILS?
×

Go up